ទោះបីវ័យណាក៏ដោយ ក៏យេីងគួរស្វែងយល់អំពីវិធីថែទាំឆ្អឹងយេីងឲ្យល្អ និងរឹងមាំដែរ ព្រោះឆ្អឹងយេីងមានមុខងារសំខាន់ណាស់ក្នុងការការពារសរីរាង្គដទៃទៀត ដូចជាខួរក្បាលជាដេីម កុំឲ្យរបួស ។ តេីអ្នកដឹងទេថា ឆ្អឹងយេីងប្រែប្រួលឥតឈប់ឈរ ? ដូច្នេះហេីយទេីបយេីងត្រូវថែរក្សាឆ្អឹងឲ្យបានល្អ ទោះបីយេីងឋិតក្នុងវ័យណាក៏ដោយ ។
ដេីម្បីឲ្យឆ្អឹងល្អនិងរឹងមាំ ចូរអនុវត្ដដូចខាងក្រោម៖
- ត្រូវមានជាតិកាល់ស្យូមក្នុងអារហារប្រចាំថ្ងៃ ។ អារហារដែលសម្បូរកាល់ស្យូមច្រេីន មានដូចជាផលិតផលទឹកដោះ បន្លែបៃតងដូចជាខាត់ណា និងត្រីសាលម៉ុន ជាដេីម ។ មនុស្សអាយុ ១៩ ដល់ ៥០ឆ្នាំ និងបុរសអាយុ ៥១ ដល់ ៧០ឆ្នាំ គួរបរិភោអារហារដែលមានជាតិកាល់ស្យូមឲ្យបាន ១០០០ មីលីក្រាម ក្នុងមួយថ្ងៃ ។ ចំពោះស្រ្ដីអាយុ ៥០ឆ្នាំឡេីង និងបុរសអាយុ ៧០ឆ្នាំឡេីង ត្រូវបរិភោគអារហារដែលមានជាតិកាល់ស្យូមឲ្យបាន ១២០០ មីលីក្រាមក្នុងមួយថ្ងៃ ។
- វីតាមីនដេ (D) ជាសំឡាញ់យេីង ។ ដេីម្បីឲ្យឆ្អឹងអាចស្រូបយកជាតិកាល់ស្យូមបាន រាង្គកាយយេីងត្រូវការវីតាមីនដេ ។ ដេីម្បីបានវីតាមីនដេ យេីងត្រូវបរិភោគត្រី (សាលម៉ុន និងធូណា) ស៊ុត (ក្រហម) និងត្រូវពន្លឺថ្ងៃ ។ មនុស្សពេញវ័យអាយុ ១៩ ដល់ ៧០ឆ្នាំ ត្រូវការវីតាមីនដេ ៦០០រង្វាស់អន្ដរជាតិ (IUs) ក្នុងមួយថ្ងៃ។ តម្រូវការវីតាមីនដេ ឡេីងដល់ ៨០០ ក្នុងមួយថ្ងៃ ចំពោះអ្នកមានអាយុចាប់ពី ៧១ឆ្នាំឡេីង ។
- ត្រូវធ្វេីចលនាជាប្រចាំ ដូចជា ដេីរ រត់ ឡេីងជណ្ដេីរ ។ល។ ការធ្វេីចលនាធ្វេីឲ្យឆ្អឹងហាប់មាំ ។ ការធ្វេីចលនា ធ្វេីឲ្យសុខភាពផ្លូវកាយល្អ ហេីយសុខភាពផ្លូវចិត្តក៏ល្អដែរ ។
គ្រុនពោះវៀនបណ្ដាលមកពីបាក់តេរីមួយ ឈ្មោះ Salmonella typhi ។ នៅប្រទេសជឿនលឿន កំរមានអ្នកកេីតជំងឺនេះណាស់ ។ ប៉ុន្ដែនៅប្រទេសក្រីក្រ គ្រុនពោះវៀននៅតែជាជំងឺមួយដែលគំរាមកំហែងដល់សុខភាពដ៏ធ្ងន់ធ្ងរ ជាពិសេសចំពោះកុមារ ។
រោគសញ្ញា
រោគសញ្ញាជារឿយៗលេចចេញសឹមៗ ពីមួយទៅបីសប្ដាហ៍ ក្រោយឆ្លងជំងឺនេះ ។
ដំណាក់កាលដំបូង
- គ្រុនក្ដៅ អាចក្ដៅដល់ ៤០,៥ អង្សាេស
- ឈឺក្បាល
- ខ្សោយ និងអស់កំលាំង
- ឈឺសាច់ដុំ
- បែកញេីស
- ក្អកស្ងួត
- មិនឃ្លានអារហារ ហេីយស្រកទំងន់
- ឈឺពោះ
- រាគ ឬទល់លាមក
- ចេញគ្រាប់ៗលេីស្បែក
- ហេីមពោះខ្លាំងមែនទែន
ដំណាក់កាលក្រោយមក
បេីមិនបានទទួលការព្យាបាលត្រឹមត្រូវ អ្នកជំងឺអាច
- រវេីរវាយ
- ដេកស្ដឹក កំរេីកខ្លួនមិនចង់រួច ភ្នែកព្រឹមៗ
ក្នុងដំណាក់កាលនេះ បេីមិនទទួលការព្យាបាលត្រឹមត្រូវ អ្នកជំងឺអាចឈានដល់បាត់បង់ជីវិត ។
ការឆ្លង
ជំងឺគ្រុនពោះវៀនឆ្លងតាមទឹក ឬអារហារមិនស្អាត ជួនកាលឆ្លងតាមរយៈការប៉ះពាល់អ្នកជំងឺ ។
ផលវិបាក
ផលវិបាកធ្ងន់ធ្ងរបំផុតគឺ ចេញឈាមក្នុងរាង្គកាយ និងធ្លាយពោះវៀន ។ ករណីនេះអាចកេីតមាននៅសប្ដាហ៍ទីបីនៃជំងឺ ។ បេីពោះវៀនធ្លាយ វានឹងបណ្ដាលឲ្យមានបញ្ហាធ្ងន់ធ្ងរ ដូចជាចុកពោះ ក្អួតចង្អោរ ដំបៅឆ្លងក្នុងសរសៃឈាមជាដេីម ។ ដំណាក់កាលនេះ អ្នកជំងឺត្រូវទទួលការព្យាបាលជាបន្ទាន់ ។
ផលវិបាកមួយចំនួនទៀតដែលកំរកេីតមាន ដូចជា រលាកសាច់ដុំបេះដូង រលាកសរសៃបេះដូង រលាកសួត រលាកលំពែង ដំបៅតំរង់នោមនិងប្លោកនោម ។ល។
ការពិនិត្យរោគ
ពេទ្យយកសំណាកឈាម លាមក ទឹកនោម និងខួរឆ្អឹង ទៅបណ្ដុះបាក់តេរី ។ រួចគេប្រេីកែវឆ្លុះមេីលរកមេរោគ្រុនពោះវៀន ។
ការព្យាបាល
ពេទ្យអាចចេញថ្នាំផ្សះ ដូចជា Ciprofloxacin (Cipro) សំរាប់មនុស្សពេញវ័យ មិនមានផ្ទៃពោះ និង Ceftriaxone (Rocephin) ដែលជាថ្នាំចាក់ សំរាប់អ្នកលេបថ្នាំគ្រាប់មិនបាន និង សំរាប់កុមារ។
អ្នកជំងឺត្រូវផឹកទឹកឲ្យបានគ្រប់គ្រាន់ ដេីម្បីកុំឲ្យខ្វះជាតិទឹក ។ បេីពោះវៀនធ្លាយ នឹងត្រូវការវះកាត់ ។
វិធីបង្ការ
នៅប្រទេសកំពុងអភិវឌ្ឍន៍ វិធានការបង្ការជំងឺគ្រុនពោះវៀនគឺ អនាម័យល្អ ដូចជាបរិភោគទឹកស្អាត ឬទឹកដាំពុះ និងអនាម័យល្អក្នុងការរស់នៅទូទៅ រូមទាំងកែលំអពង្រឹងគុណភាពការថែទាំសុខភាព ។ ចំពោះបុគ្គល ត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ ជាពិសេសក្រោយពេលចូលបង្គន់ និងមុនបរិភោគអារហារ ។ បន្លែនិងផ្លែឈេីឆៅ ត្រូវលាងសំអាតឲ្យបានល្អ ។ បេីមិនទុកចិត្ត ត្រូវស្រុះឬចំអិន ។
មានថ្នាំបង្ការគ្រុនពោះវៀនពីរប្រភេទ៖
- ថ្នាំចាក់ - ត្រូវចាក់មួយសប្ដាហ៍មុនពេលធ្វេីដំណេីរទៅតំបន់សម្បូរជំងឺគ្រុនពោះវៀន
- ថ្នាំលេប - បួនគ្រាប់ លេបមួយគ្រាប់រំលងមួយថ្ងៃ
សំគាល់៖ ថ្នាំបង្ការទាំងពីរមុខនេះមិនមានប្រសិទិ្ធភាពមួយរយភាគរយឡេីយ ។ ដូច្នេះ ត្រូវយកចិត្ដទុកដាក់ផ្នែកអនាម័យឲ្យបានល្អ ដេីម្បីទប់ស្កាត់ជំងឺនេះ ។
បេីអ្នកកេីតជំងឺគ្រុនពោះវៀន ត្រូវលេបថ្នាំឲ្យបានត្រឹមត្រូវតាមវេជ្ជ បញ្ជារ ។ ឧស្សាហ៍លាងដៃឲ្យបានល្អ ហេីយជៀសវាងប៉ះពាល់អារហារអ្នកដទៃ ។