គ្រុនពោះវៀនបណ្ដាលមកពីបាក់តេរីមួយ ឈ្មោះ Salmonella typhi ។ នៅប្រទេសជឿនលឿន កំរមានអ្នកកេីតជំងឺនេះណាស់ ។ ប៉ុន្ដែនៅប្រទេសក្រីក្រ គ្រុនពោះវៀននៅតែជាជំងឺមួយដែលគំរាមកំហែងដល់សុខភាពដ៏ធ្ងន់ធ្ងរ ជាពិសេសចំពោះកុមារ ។
រោគសញ្ញា
រោគសញ្ញាជារឿយៗលេចចេញសឹមៗ ពីមួយទៅបីសប្ដាហ៍ ក្រោយឆ្លងជំងឺនេះ ។
ដំណាក់កាលដំបូង
- គ្រុនក្ដៅ អាចក្ដៅដល់ ៤០,៥ អង្សាេស
- ឈឺក្បាល
- ខ្សោយ និងអស់កំលាំង
- ឈឺសាច់ដុំ
- បែកញេីស
- ក្អកស្ងួត
- មិនឃ្លានអារហារ ហេីយស្រកទំងន់
- ឈឺពោះ
- រាគ ឬទល់លាមក
- ចេញគ្រាប់ៗលេីស្បែក
- ហេីមពោះខ្លាំងមែនទែន
ដំណាក់កាលក្រោយមក
បេីមិនបានទទួលការព្យាបាលត្រឹមត្រូវ អ្នកជំងឺអាច
- រវេីរវាយ
- ដេកស្ដឹក កំរេីកខ្លួនមិនចង់រួច ភ្នែកព្រឹមៗ
ក្នុងដំណាក់កាលនេះ បេីមិនទទួលការព្យាបាលត្រឹមត្រូវ អ្នកជំងឺអាចឈានដល់បាត់បង់ជីវិត ។
ការឆ្លង
ជំងឺគ្រុនពោះវៀនឆ្លងតាមទឹក ឬអារហារមិនស្អាត ជួនកាលឆ្លងតាមរយៈការប៉ះពាល់អ្នកជំងឺ ។
ផលវិបាក
ផលវិបាកធ្ងន់ធ្ងរបំផុតគឺ ចេញឈាមក្នុងរាង្គកាយ និងធ្លាយពោះវៀន ។ ករណីនេះអាចកេីតមាននៅសប្ដាហ៍ទីបីនៃជំងឺ ។ បេីពោះវៀនធ្លាយ វានឹងបណ្ដាលឲ្យមានបញ្ហាធ្ងន់ធ្ងរ ដូចជាចុកពោះ ក្អួតចង្អោរ ដំបៅឆ្លងក្នុងសរសៃឈាមជាដេីម ។ ដំណាក់កាលនេះ អ្នកជំងឺត្រូវទទួលការព្យាបាលជាបន្ទាន់ ។
ផលវិបាកមួយចំនួនទៀតដែលកំរកេីតមាន ដូចជា រលាកសាច់ដុំបេះដូង រលាកសរសៃបេះដូង រលាកសួត រលាកលំពែង ដំបៅតំរង់នោមនិងប្លោកនោម ។ល។
ការពិនិត្យរោគ
ពេទ្យយកសំណាកឈាម លាមក ទឹកនោម និងខួរឆ្អឹង ទៅបណ្ដុះបាក់តេរី ។ រួចគេប្រេីកែវឆ្លុះមេីលរកមេរោគ្រុនពោះវៀន ។
ការព្យាបាល
ពេទ្យអាចចេញថ្នាំផ្សះ ដូចជា Ciprofloxacin (Cipro) សំរាប់មនុស្សពេញវ័យ មិនមានផ្ទៃពោះ និង Ceftriaxone (Rocephin) ដែលជាថ្នាំចាក់ សំរាប់អ្នកលេបថ្នាំគ្រាប់មិនបាន និង សំរាប់កុមារ។
អ្នកជំងឺត្រូវផឹកទឹកឲ្យបានគ្រប់គ្រាន់ ដេីម្បីកុំឲ្យខ្វះជាតិទឹក ។ បេីពោះវៀនធ្លាយ នឹងត្រូវការវះកាត់ ។
វិធីបង្ការ
នៅប្រទេសកំពុងអភិវឌ្ឍន៍ វិធានការបង្ការជំងឺគ្រុនពោះវៀនគឺ អនាម័យល្អ ដូចជាបរិភោគទឹកស្អាត ឬទឹកដាំពុះ និងអនាម័យល្អក្នុងការរស់នៅទូទៅ រូមទាំងកែលំអពង្រឹងគុណភាពការថែទាំសុខភាព ។ ចំពោះបុគ្គល ត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ ជាពិសេសក្រោយពេលចូលបង្គន់ និងមុនបរិភោគអារហារ ។ បន្លែនិងផ្លែឈេីឆៅ ត្រូវលាងសំអាតឲ្យបានល្អ ។ បេីមិនទុកចិត្ត ត្រូវស្រុះឬចំអិន ។
មានថ្នាំបង្ការគ្រុនពោះវៀនពីរប្រភេទ៖
- ថ្នាំចាក់ - ត្រូវចាក់មួយសប្ដាហ៍មុនពេលធ្វេីដំណេីរទៅតំបន់សម្បូរជំងឺគ្រុនពោះវៀន
- ថ្នាំលេប - បួនគ្រាប់ លេបមួយគ្រាប់រំលងមួយថ្ងៃ
សំគាល់៖ ថ្នាំបង្ការទាំងពីរមុខនេះមិនមានប្រសិទិ្ធភាពមួយរយភាគរយឡេីយ ។ ដូច្នេះ ត្រូវយកចិត្ដទុកដាក់ផ្នែកអនាម័យឲ្យបានល្អ ដេីម្បីទប់ស្កាត់ជំងឺនេះ ។
បេីអ្នកកេីតជំងឺគ្រុនពោះវៀន ត្រូវលេបថ្នាំឲ្យបានត្រឹមត្រូវតាមវេជ្ជ បញ្ជារ ។ ឧស្សាហ៍លាងដៃឲ្យបានល្អ ហេីយជៀសវាងប៉ះពាល់អារហារអ្នកដទៃ ។
No comments:
Post a Comment