១ - ទារកទេីបកេីត ដល់២៣ខែ
ត្រូវយកទារកអ្នកទៅពេទ្យពិនិត្យក្នុងពីរសប្ដាហ៍ដំបូងម្ដង ពេលវាអាយុ២ខែម្ដង អាយុ៤ខែម្ដង ៦-៩ខែម្ដង ១០ខែម្ដង និង១៥ខែម្ដង ។ គ្រូពេទ្យកុមារនឹងពិនិត្យប្រវែង ទំងន់ ពិនិត្យការលូតលាស់ខួរក្បាល វាស់ទំហំក្បាល ពិនិត្យត្រចៀកនិងភ្នែក និងពិនិត្យឈាមក្រហមម្ដងក្នុងរយៈពេលនេះ ។
វ៉ាក់សាំង/ថ្នាំបង្ការ
- វ៉ាក់សាំងជំងឺថ្លេីមប្រភេទ B: ចាក់បីដង ចាប់ពីកេីត ដល់អាយុ២ខែ
- វ៉ាក់សាំងបង្ការស្វិតដៃជេីងៈ អាយុ២ខែ ៤ខែ និង៦ខែ
- ខាន់ស្លាក់ ក្អកមាន់ តេតាណូស (DTaP): អាយុ២ខែ ៤ខែ ៦ខែ និង ១២-១៥ខែ
- កញ្រ្ជិល សាលាទែន ស្អូច (MMR): អាយុ ១២-១៥ខែ
- អុតស្វាយៈ អាយុ ១២-១៨ខែ
- វ៉ាក់សាំងការពារសួត (PCV7): អាយុ ២ខែ ៤ខែ ៦ខែ និង ១២-១៥ខែ
២ - កុមារអាយុ ២ឆ្នាំ ទៅ៦ឆ្នាំ
ត្រូវយកកុមារទៅពិនិត្យពេលវាអាយុ ២ឆ្នាំម្ដង ចន្លោះពី៣ទៅ៤ឆ្នាំម្ដង និងម្ដងទៀតពេលអាយុ៥ឆ្នាំ ។ គ្រូពេទ្យនឹងពិនិត្យកំពស់ ទំងន់ ការលូតលាស់ខួរក្បាល ភ្នែក ត្រចៀក និងសម្ពាធឈាម ។
វ៉ាក់សាំង/ថ្នាំបង្ការ
- កញ្រ្ជិល សាលាទែន ស្អូច (MMR) បន្ថែម: អាយុ ៤ ទៅ៦ឆ្នាំ
- ខាន់ស្លាក់ ក្អកមាន់ តេតាណូស (DTaP): អាយុ ៤-៦ឆ្នាំ
- វ៉ាក់សាំងបង្ការស្វិតដៃជេីងៈ អាយុ ៤-៦ឆ្នាំ
៣ - កុមារអាយុ ៧ ទៅ ១១ឆ្នាំ
ត្រូវយកកុមារទៅពិនិត្យម្ដង ចន្លោះអាយុ ៧ទៅ៩ឆ្នាំ ។ គ្រូពេទ្យនឹងពិនិត្យកំពស់ ទំងន់ ការលូតលាស់ខួរក្បាល និង សម្ពាធឈាម ។
៤ - កុមារអាយុ ១២ ទៅ ១៨ឆ្នាំ
យកកុមារទៅពិនិត្យពេលគេមានអាយុ ១២ឆ្នាំម្ដង រួចយកទៅពីរដងទៀតចន្លោះអយុ ១៣ ទៅ១៨ឆ្នាំ ។ គ្រូពេទ្យនឹងពិនិត្យកំពស់ ទំងន់ ការលូតលាស់ខួរក្បាល សម្ពាធឈាម អប់រំអំពីគ្រោះថ្នាក់នៃថ្នាំជក់ ភេសជ្ជៈស្រវឹង គ្រឿងញៀន ព្រមទាំងសកម្មភាពផ្លូវភេទ ។ កុមារីអាយុ ១៨ឆ្នាំ ត្រូវធ្វេីតេស្ដពិនិត្យស្បូន (ឬនៅពេលគេចាប់ផ្ដេីមរួមភេទ) ។
វ៉ាក់សាំង/ថ្នាំបង្ការ
- តេតាណូស ខាន់ស្លាក់ (Td): អាយុ ១២ឆ្នាំ
- វ៉ាក់សាំងជំងឺថ្លេីមប្រភេទ B (ចាក់បីដង): បេីមិនបានចាក់ពីមុន
- អុតស្វាយ: បេីមិនបានចាក់ពីមុន
- កញ្រ្ជិល សាលាទែន ស្អូច (MMR): បេីមិនបានចាក់ពីមុន
ទំលាប់ក្នុងការរស់នៅ (ពីកេីតដល់អាយុ ១៨ឆ្នាំ)
ត្រូវធ្វេីយ៉ាងណាអោយកូនទទួលបានការចាក់ថ្នាំបង្ការគ្រប់ប្រភេទដែលចាំបាច់ ។ បរិស្ថានក្នុងគ្រួសារគ្មានផ្សែងបារី ។ គួរអេាយកូនប្រេីមួកសុវត្ថិភាពជាប្រចាំ បេីជិះរថយន្ដ ត្រូវពាក់ក្រវ៉ាត់ ឬប្រេីកៅអីសុវត្ថិភាពសំរាប់ទារក អេាយកូនញាំអារហារដែលមានជីវជាតិគ្រប់មុខ និងអោយវាសកម្ម (ដូចជា រត់លេង លេងកីឡា ជួយកិច្ចការផ្ទះ) ។
៥ - អាយុ ១៩ ទៅ ៣៩ឆ្នាំ
ចំពោះបុរស គួរជួបពិគ្រោះសុខភាពទូទៅជាមួយគ្រូពេទ្យអោយបានយ៉ាងតិចប្រាំឆ្នាំម្ដង ។ ចំពោះស្រ្ដី គួរជួបពិគ្រោះអោយបានយ៉ាងតិចបីឆ្នាំម្ដង ។ គ្រូពេទ្យនឹងពិនិត្យកំពស់ ទំងន់ សម្ពាធឈាម អប់រំសុខភាពបង្ការជំងឺ វាយតំលៃគ្រោះថា្នក់ផ្សេងៗ ដែលអាចកេីតមានដល់សុខភាពអ្នក រួមទាំងធ្វេីតេស្ដរកជំងឺ ឬចាក់ថ្នាំបង្ការនានាដែលចាំបាច់ ។ ការពិនិត្យសម្ពាធឈាមគួរធ្វេីអោយបានញឹកញាប់ជាងនេះ ។តេស្ដរកជំងឺ និងថ្នាំបង្ការ
បុរស និង ស្រ្ដី
- ពិនិត្យសម្ពាធឈាម : ២ឆ្នាំម្ដង
- វ៉ាក់សាំងបង្ការជំងឺថ្លេីមប្រភេទ B (បីដង) : បេីមិនបានចាក់ពីមុន
- វ៉ាក់សាំងតេតាណូស-ខាន់ស្លាក់ បន្ថែម : ១០ឆ្នាំម្ដង
បុរស
- ពិនិត្យកូលេស្ដេរ៉ូល ជាតិខ្លាញ់ក្នុងឈាម ៥ឆ្នាំម្ដង ចាប់ពីអាយុ ៣៥ឆ្នាំទៅ
ស្រ្ដី
- ពិនិត្យសុដន់ : ៣ឆ្នាំម្ដង
- ពិនិត្យស្បូននិងត្រគាក : ៣ឆ្នាំម្ដង (បន្ទាប់ពីពិនិត្យមួយឆ្នាំម្ដង បីឆ្នាំជាប់ ហេីយឃេីញថា អ្វីៗធម្មតា)
ទំលាប់ក្នុងការរស់នៅ
ក្នុងកំឡុងពេលនេះ ទំលាប់ក្នុងការរស់នៅរបស់បុគ្គលម្នាក់ៗ អាចប៉ះពាល់ដល់សុខភាព និងបង្ករអោយមានបញ្ហាសុខភាពរៀងៗខ្លួននាពេលខាងមុខ ។ ជាការសំខាន់ ត្រូវបង្កេីតទំលាប់វិជ្ជមានដេីម្បីសុខភាព ដូចជាធ្វេីចលនាឬហាត់ប្រាណអោយទៀងទាត់ ញាំអារហារអោយមានតុល្យភាព ជៀសវាងបារី ហេីយមិនគួរហូបសុរាច្រេីនឡេីយ ។ ទំលាប់ពាក់ក្រវ៉ាត់ពេលបេីកបរ ពាក់មួកសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ ដេីម្បីជៀសវាងការរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ។
៦ - អាយុ ៤០ ទៅ ៦៤ឆ្នាំ
បុរសគួរជួបពិគ្រោះពិនិត្យសុខភាពទាំងមូល និងយ៉ាងហ្មត់ចត់ ជាមួយគ្រូពេទ្យ អោយបានយ៉ាងតិចប្រាំឆ្នាំម្ដង ។ ស្រ្ដីគួរធ្វេីអោយបានរៀងរាល់បីឆ្នាំ ។ គ្រូពេទ្យនឹងពិនិត្យកំពស់ ទំងន់ សម្ពាធឈាម អប់រំសុខភាពបង្ការ វាយតំលៃគ្រោះថ្នាក់ដែលអាចកេីតមានដល់សុខភាពអ្នក ព្រមទាំងធ្វេីតេស្ដរកជំងឺផ្សេងៗ និងចាក់ថ្នាំបង្ការផង ។ ការពិនិត្យសម្ពាធឈាម ចាក់ថ្នាំបង្ការគ្រុនផ្ដាសាយធំ ការពិនិត្យនិងថតសុដន់ ត្រូវធ្វេីអោយបានញឹកញាប់ជាងនេះ ។តេស្ដរកជំងឺ និងថ្នាំបង្ការ
បុរស និង ស្រ្ដី
- ពិនិត្យសម្ពាធឈាមៈ ២ឆ្នាំម្ដង
- ពិនិត្យកូលេស្ដេរ៉ូល (ជាតិខ្លាញ់ក្នុងឈាម): បុរស - ប្រាំឆ្នាំម្ដង; ស្រ្ដី - ប្រាំឆ្នាំម្ដងចាប់ពីអាយុ ៤៥ ទៅ
- ឆ្លុះពិនិត្យពោះវៀនធំ : ប្រាំឆ្នាំម្ដង ចាប់ពីអាយុ ៥០ ទៅ
- វ៉ាក់សាំងបង្ការគ្រុនផ្ដាសាយធំ : រៀងរាល់ឆ្នាំ ចាប់ពីអាយុ ៥០ ទៅ
- វ៉ាក់សាំងតេតាណូស-ខាន់ស្លាក់ បន្ថែមៈ ១០ឆ្នាំម្ដង
- ពិនិត្យសុដន់: រាល់ឆ្នាំ
- ថតសុដន់ : រាល់ឆ្នាំ ចាប់ពីអាយុ ៥០ ទៅ (ផ្អែកលេីប្រវត្ដិសុខភាព ឬ តាមចិត្ដអ្នក អាចថតរាល់ឆ្នាំ ពីអាយុ ៤០ ដល់ ៤៩ ។ ចូរពិគ្រោះជាមួយគ្រូពេទ្យអ្នក ។)
- តេស្ដស្បូននិងត្រគាកៈ ៣ឆ្នាំម្ដង (បន្ទាប់ពីពិនិត្យមួយឆ្នាំម្ដង បីឆ្នាំជាប់ ហេីយឃេីញថា អ្វីៗធម្មតា)
ទំលាប់ក្នុងការរស់នៅ
មិនដែលយឺតពេលទេក្នុងការចាប់ផ្ដេីមបរិភោអារហារអោយមានតុល្យភាព ធ្វេីលំហាត់ប្រាណអោយទៀងទាត់ ឬឈប់ជក់បារីនោះ ។ ប្រសិនបេីអ្នកមានទំលាប់មិនល្អដែលធ្វេីអោយខូចសុខភាពពីមុនមក សូមកុំអស់សង្ឃឹមអោយសោះ ។ ចូរចាប់ផ្ដេីមកែទំលាប់មិនល្អទាំងនោះបន្ដិចម្ដងៗ ដោយធ្វេីគំរោង ដាក់ផែនការ កែលំអរអាកប្បកិរិយា ដេីម្បីនាំខ្លួនទៅកាន់ការរស់នៅប្រកបដោយសុខភាពល្អ ។
មិនដែលយឺតពេលទេក្នុងការចាប់ផ្ដេីមបរិភោអារហារអោយមានតុល្យភាព ធ្វេីលំហាត់ប្រាណអោយទៀងទាត់ ឬឈប់ជក់បារីនោះ ។ ប្រសិនបេីអ្នកមានទំលាប់មិនល្អដែលធ្វេីអោយខូចសុខភាពពីមុនមក សូមកុំអស់សង្ឃឹមអោយសោះ ។ ចូរចាប់ផ្ដេីមកែទំលាប់មិនល្អទាំងនោះបន្ដិចម្ដងៗ ដោយធ្វេីគំរោង ដាក់ផែនការ កែលំអរអាកប្បកិរិយា ដេីម្បីនាំខ្លួនទៅកាន់ការរស់នៅប្រកបដោយសុខភាពល្អ ។
៦ - អាយុ ៦៥ឆ្នាំ ឡេីង
ទាំងបុរស ទាំងស្រ្ដី គួរជួបពិគ្រោះនិងពិនិត្យសុខភាព អោយបានហ្មត់ចត់ទាំងស្រុង ជាមួយគ្រូពេទ្យ អោយបានរៀងរាល់ឆ្នាំ ឬពីរឆ្នាំម្ដង ។ គ្រូពេទ្យនឹងពិនិត្យកំពស់ ទំងន់ សម្ពាធឈាម អប់រំសុខភាពបង្ការជំងឺ វាយតំលៃគ្រោះថ្នាក់ដែលអាចកេីតមានដល់សុខភាពអ្នក ធ្វេីតេស្ដរកជំងឺផ្សេងៗ និង ចាក់ថ្នាំបង្ការដែលចាំបាច់ ។ការធ្វេីតេស្ដរកជំងឺ និង ចាក់ថ្នាំបង្ការ
បុរសនិងស្រ្ដី
- ពិនិត្យសម្ពាធឈាម : ពីរឆ្នាំម្ដង
- ពិនិត្យកូលេស្ដរ៉ូល (ជាតិខ្លាញ់ក្នុងឈាម)
- ថតពោះវៀនធំ : ប្រាំឆ្នាំម្ដងដល់អាយុ ៨០
- ពិនិត្យភែ្នកនិងត្រចៀក : ចាប់ពីអាយុ ៧៥ទៅ
- ថ្នាំបង្ការគ្រុនផ្ដាសាយធំ : រៀងរាល់ឆ្នាំ
- តេតាណូស ខាន់ស្លាក់ បន្ថែម : ១០ឆ្នាំម្ដង
ស្រ្ដី
- ពិនិត្យសុដន់ : រាល់ឆ្នាំ
- ថតសុដន់ : រាល់ឆ្នាំដល់អាយុ ៧៥
- ពិនិត្យស្បូន និងត្រគាក : បីឆ្នាំម្ដង (ប្រសិនបេីបានពិនិត្យទៀតទាត់ ហេីយស្បូនមានសភាពល្អធម្មតា ការពិនិត្យអាចពន្យាដល់អយុ ៦៥)
ទំលាប់ក្នុងការរស់នៅ
ការបរិភោអារហារអោយមានតុល្យភាព និងធ្វេីលំហាត់ប្រាណអោយទៀងទាត់ គឺជាការសំខាន់ចាំបាច់ដូចពីមុនដែរ ។ ចៀសវាងថ្នាំជក់ ក៏ជាការសំខាន់ដូចមុនដែរ ។ ឧទាហរណ៍ ការធ្វេីចលនា ឬហាត់ប្រាណ ទោះបីសំរាប់មនុស្សចាស់ជរា នៅតែជាកត្តាដ៏មានប្រសិទ្ធិភាពបំផុតមួយក្នុងការរក្សាសុខភាពអោយរស់រវេីក ។ ពេលដែលខ្លួនយេីងកាន់តែចាស់ យេីងគួរផ្ដោតការយកចិត្ដទុកដាក់របស់យេីងទៅលេីការបង្ការ ទប់ស្កាត់ កុំអោយបញ្ហាសុខភាពដែលយេីងមាន កាន់តែដុនដាបឡេីង ។ យេីងគួររក្សាទំលាប់ល្អៗដែលជួយដល់សុខភាព ដែលយេីងបានអនុវត្តជារៀងរហូតមកនោះ ។
ការបរិភោអារហារអោយមានតុល្យភាព និងធ្វេីលំហាត់ប្រាណអោយទៀងទាត់ គឺជាការសំខាន់ចាំបាច់ដូចពីមុនដែរ ។ ចៀសវាងថ្នាំជក់ ក៏ជាការសំខាន់ដូចមុនដែរ ។ ឧទាហរណ៍ ការធ្វេីចលនា ឬហាត់ប្រាណ ទោះបីសំរាប់មនុស្សចាស់ជរា នៅតែជាកត្តាដ៏មានប្រសិទ្ធិភាពបំផុតមួយក្នុងការរក្សាសុខភាពអោយរស់រវេីក ។ ពេលដែលខ្លួនយេីងកាន់តែចាស់ យេីងគួរផ្ដោតការយកចិត្ដទុកដាក់របស់យេីងទៅលេីការបង្ការ ទប់ស្កាត់ កុំអោយបញ្ហាសុខភាពដែលយេីងមាន កាន់តែដុនដាបឡេីង ។ យេីងគួររក្សាទំលាប់ល្អៗដែលជួយដល់សុខភាព ដែលយេីងបានអនុវត្តជារៀងរហូតមកនោះ ។
No comments:
Post a Comment